top of page
map-01.jpg

ទទួលស្គាល់ភាពខុសគ្នា ហើយរួបរួមជាធ្លុង១

តើលោកអ្នកកំពុងពិចារណាក្នុងការសាកល្បងជ្រើសយកជនជាតិបរទេសមកចូលរួមក្នុងការងារបន្តនិងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនលោកអ្នកដែរឬទេ?

ចំពោះសហគ្រាសឬក្រុមហ៊ុនជប៉ុនដែលមានបញ្ហាកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ការទទួលយកជនបរទេសអោយចូលបម្រើការងារគឺជាកត្តាសំខាន់ចាំបាច់ដែលមិនអាចខ្វះបាន។ បច្ចុប្បន្ននេះ ច្បាប់កម្មសិក្សាការីព្រមទាំងច្បាប់ពាក់ព័ន្ធ ត្រូវបានកែសម្រួលដើម្បីអោយកាន់តែមានភាពងាយស្រួលនិងរលូនជាងមុន ជាពិសេសទិដ្ឋាការប្រភេទថ្មី“ពលករជំនាញពិសេស“ តែម្តង។

 

សហគ្រាសនិងក្រុមហ៊ុនជប៉ុនមិនតិចទេ ដែលបានជ្រើសរើសយកកំលាំងពលកម្មជនជាតិបរទេស ដោយសារតែពិបាកស្វែងរកកម្លាំងពលកម្មជនជាតិជប៉ុន។ អ្វីដែលសំខាន់នោះគឺ ទទួលយកព៌តមានត្រឹមត្រូវ ព្រមទាំងរៀបចំផែនការច្បាស់លាស់ក្នុងការទទួលយកកំលាំងពលកម្មជនជាតិបរទេស។ បើតាមបទពិសោធន៍កន្លងមក មានក្រុមហ៊ុនជប៉ុនជាច្រើនទទួលបានលទ្ធផលល្អប្រសើរនិងភាពរីកចម្រើន បន្ទាប់ពីជ្រើសរើសយកកម្លាំងពលកម្មជនជាតិបរទេសមក។

សហជីពបំលាស់ប្តូរសេដ្ឋកិច្ចសកល  មានបទពិសោធន៍ខ្ពស់ក្នុងវិស័យកម្មសិក្សាការីជំនាញអស់រយៈពេល១០ឆ្នាំមកហើយ។ ជាពិសេស កម្មសិក្សាការីជនជាតិកម្ពុជា ដែលមានអត្តចរិតរួសរាយ ជាពុទ្ធសាសនិក ងាយស្រួលចុះសម្រុង គោរពស្រឡាញ់ជនជាតិជប៉ុន​ និង ប្រកបដោយវប្បធ៌មអោនលំទោន។ សហជីពយើងខ្ញុំក៏មានបុគ្គលិកជនជាតិកម្ពុជា២រូបចេះនិយាយភាសាជប៉ុនស្ទាត់ជំនាញ ដែលបំពេញតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្របសម្រួលទំនាក់ទំនងរវាងក្រុមហ៊ុន និង កម្មសិក្សាការី។ ដូច្នេះ សូមក្រុមហ៊ុនឬសហគ្រាសទាំងអស់ដែលមានបំណង ឬ កំពុងពិចារណាជ្រើសយកកម្លាំងពលកម្មជនជាតិបរទេស ព្រមទាំងមានបំណងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ សូមទាក់ទងមកកាន់សហជីពយើងខ្ញុំ ដើម្បីទទួលបានព៌តមានលម្អិត និង​ ត្រឹមត្រូវច្បាស់លាស់។

សេវាកម្ម
  • ​ការណែនាំកម្មសិក្សាការី・ដាក់ពាក្យស្នើរសុំទិដ្ឋាការ・បន្តទិដ្ឋាការ・អធិការកិច្ច

  • ការណែនាំពលករជំនាញពិសេស・ដាក់ពាក្យសុំទិដ្ឋាការ・បន្តទិដ្ឋាការ・អធិការកិច្ច

  • ដាក់ពាក្យស្នើរសុំសម្រាប់ក្រុមហ៊ុនដែលចង់បានកម្មសិក្សាការី ឬ ពលករជំនាញពិសេស

  • ជួយគាំទ្រ និង សម្របសម្រួលការងារនិងជីវភាពរបស់កម្មសិក្សាការី និង ពលករជំនាញពិសេស

  • ការងារបកប្រែ

អត្ថប្រយោជន៍នៃការទទួលយកជនបរទេសចូលធ្វើការ
  • ដោយការរួមចំណែកក្នុងវិស័យកម្មសិក្សាការីអន្តរជាតិ ក្រុមហ៊ុនលោកអ្នកនឹងបានចូលរួមជាផ្នែកមួយនៃផែនការ SDGs (ការអភិវឌ្ឍប្រកបដោយចីរភាព) ព្រមទាំងក្លាយជាក្រុមហ៊ុនសកល ដែលល្អប្រសើរនិងប្រកបដោយភាពជឿទុកចិត្តខ្ពស់។

  • តាមរយៈវិស័យពលករជំនាញពិសេស កម្លាំងពលកម្មជនជាតិបរទេសនឹងក្លាយជាកម្លាំងទ័ពស្រួច ចូលរួមចំណែកក្នុងការអភិវឌ្ឍនិងលើកកម្ពស់ផលិតកម្មរបស់ក្រុមហ៊ុនលោកអ្នក។

  • ​អាចជួយលើកកម្ពស់បរិយាកាសការងារនិងកែប្រែមុខមាត់ថ្មី ជាពិសេសលើកស្ទួយអាត្រាបន្តការងាររបស់បុគ្គលិកជនជាតិជប៉ុន។

 

ហេតុអ្វីគួរជ្រើសរើសយកជនជាតិកម្ពុជា?

Cb-map-ja.png
IMG_1460.JPG

ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ជាប្រទេសសមាជិកអាស៊ាន ដែលមានទីតាំងស្ថិតនៅឧបទ្វីបឥណ្ឌូចិន មានព្រំដែនខាងត្បូងជាប់នឹងឈូងសមុទ្រថៃ ខាងកើតជាប់ប្រទេសវៀតណាម ខាងលិចជាប់ប្រទេសថៃ និង ខាងជើងជាប់ប្រទេសឡាវ។ ប្រជាជនប្រមាណ៩០%ជាជនជាតិខ្មែរ (និយាយភាសាខ្មែរ) ហើយគោរពសាសនាព្រះពុទ្ធថេរវាទ។

រាជធានីគឺរាជធានីភ្នំពេញ ហើយមានផ្ទៃក្រឡាប្រហែលជាពាក់កណ្តាលផ្ទៃក្រឡារបស់ប្រទេសជប៉ុន ចំណែកចំនួនប្រជាជនសរុបគឺមានប្រមាណ១៦លាននាក់។ ផលិតកម្មសំខាន់ៗនៃសេដ្ឋកិច្ចរួមមាន កសិកម្ម ជលផល ព្រៃឈើ វិស័យទេសចរ ឧស្សាហកម្មកាត់ដេរជាដើម។ សព្វថ្ងៃប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសក្រីក្រជាងគេបំផុត។

នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលជាយុគងងឹតរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលប៉ុល ពត ប្រជាជនកម្ពុជាលើស២លាននាក់ ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារភាពអត់ឃ្លាន ជំងឺអាសន្នរោគ និង ការកាប់សម្លាប់ប្រល័យពូជសាស្រ្ត ដែលក្នុងនោះភាគច្រើនជាគ្រូបង្រៀន សិល្បករ គ្រូពេទ្យ អ្នកជំនួញ ព្រះសង្ឃ ព្រមទាំងមន្ត្រីរាជការជាដើម។

បុគ្គលិកលក្ខណៈរបស់ប្រជាជនកម្ពុជា៖

  • រួសរាយ និង តែងតែញញឹមរាក់ទាក់

  • មានភាពខ្មាសអៀនច្រើន

  • ភាគច្រើនស្រឡាញ់រាប់អានជនជាតិជប៉ុន

  • ស្លូតត្រង់ ឧស្សាហ៍ព្យាយាម និង ចេះសម្របតាមស្ថានភាព

  • ស្រឡាញ់និងលះបង់ដើម្បីក្រុមគ្រួសារ

 

ប្រទេសជប៉ុន គឺជាប្រទេសជំនួយធំជាងគេបំផុតសម្រាប់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលប្រទេសជប៉ុន តែងតែជួយគាំទ្រលើគ្រប់វិស័យ រួមមានហេដ្ឋរចនាសម្ព័ន្ធ ការអប់រំ ព្រមទាំងសុខភាពអនាម័យជាដើម តាមរយះជំនួយឥតសំណង។ លើសពីនេះទៅទៀត ក្រុមហ៊ុននិងសហគ្រាសជប៉ុនជាច្រើន បានចូលទៅវិនិយោគទុន បង្កើតជារោងចក្រផ្សេងៗ ដែលមានបរិយាកាសការងារល្អប្រសើរ ដែលជាហេតុនាំអោយប្រជាជនកម្ពុជាកាន់តែមានជំនឿទុកចិត្តខ្ពស់ និង គោរពសរសើរដល់ជនជាតិជប៉ុន ជាពិសេសក្រុមហ៊ុនជប៉ុនតែម្តង។

បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំយ៉ាងណាក្តី ក៏ប្រាក់បៀវត្សជាមធ្យមរបស់ប្រជាជនកម្ពុជា មានចន្លោះពី១៥០ដុល្លាទៅ១៧០ដុល្លា ពោលគឺប្រហែលត្រឹមតែ១ភាគដប់នៃប្រាក់ខែរបស់ជនជាតិជប៉ុន។ ពួកគាត់ត្រូវបែងចែកប្រាក់ចំណូលតិចតួចនេះសម្រាប់ជីវភាពខ្លួនឯងនិងក្រុមគ្រួសារ ដែលជាហេតុធ្វើអោយពួកគាត់ស្ថិតក្នុងស្ថានភាពក្រីក្រ។ ដូច្នេះ មានប្រជាជនកម្ពុជាជាច្រើន ជាពិសេសយុវជន បានសម្រេចចិត្តចេញទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសជប៉ុនដែលមានបច្ចេកវិទ្យាខ្ពស់និងអាចទទួលបានប្រាក់ចំណូលច្រើន។

なぜカンボジア
ブログ

ទំនាក់ទំនងស្វែងរកព៌តមានបន្ថែម

〒615-0022 25 Sain Hira-cho, Ukyo-ku Kyoto-Shi, Kyoto, Japan. Life Plaza Nishioji Shijo 3F

Tel: 075-925-6572 / Fax: 075-925-6792

E-mail:info@global-eec.fem.jp

សូមថ្លែងអំណរគុណចំពោះសំណួររបស់លោកអ្នក

お問い合わせ
bottom of page