top of page

VOICES​ របស់កម្មសិក្សាការី

132656440_303383744394132_23848171988141

កម្មសិក្សាការីលេខ៣(ផ្នែកការងារវេចខ្ចប់)

ខ្ញុំបានធ្វើការនៅប្រទេសជប៉ុនក្នុងនាមជាកម្មសិក្សាការីជំនាញអស់រយះពេល ៥ឆ្នាំ។ ហើយខ្ញុំបានទទួលបទពិសោធន៍ការងារ និងចំណេះដឹងជាច្រើនពីប្រទេសជប៉ុន។ ជនជាតិជប៉ុនបានបង្រៀនការងារដោយទឹកចិត្តអាណិតអាសូរ និងយកចិត្តទុកដាក់លើការខិតខំធ្វើការងារចំពោះខ្ញុំ។ ប្រទេសជប៉ុនគឺជាប្រទេសដែលមានរបៀបរៀបរយនិងមានវិន័យល្អ ដូចជារបៀបនៃការរស់នៅត្រឹមត្រូវល្អ បរិស្ថានស្អាត ការគោរពគ្នាទៅវិញទៅមកជាដើម។ ​ដោយសារខ្ញុំស្រលាញ់ចូលចិត្តជនជាតិជប៉ុន និងចូលចិត្តជីវភាពរស់នៅនៅប្រទេសជប៉ុន​ ខ្ញុំចង់បន្តធ្វើការនៅប្រទេសជប៉ុនតាមរយះទិដ្ឋាការថ្មីទៀត។ ចាប់ពីពេលនេះទៅ ខ្ញុំសិក្សាពីរឿងផ្សេងៗពីប្រទេសជប៉ុន និងអភិវឌ្ឍន៍ខ្លួនឯង ហើយនាពេលអនាគតខ្ញុំគិតថាចង់ក្លាយទៅជាមនុស្សម្នាក់ដែលមានប្រយោជន៍សម្រាប់ប្រទេសកម្ពុជា។ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការ និងខិតខំសិក្សាភាសាជប៉ុនបន្ថែមទៀត។

IMG_2195.jpg

​កម្មសិក្សាការីលេខ៣(ផ្នែកសំណង់ការពារជម្រៀបទឹក)

ខ្ញុំបានធ្វើជាកម្មសិក្សាការីលេខ២ និង លេខ៣ ផ្នែកការងារសំណង់ការពារជ្រាបទឹក អស់រយៈពេល៥ឆ្នាំនៅ ប្រទេសជប៉ុន។ ខ្ញុំពិតជាអរគុណយ៉ាងអស់ពីចិត្តដែលជនជាតិជប៉ុនគ្រប់គ្នាបានបង្រៀនការងារផ្សេងៗដល់ខ្ញុំដោយឥរិយាបទរួសរាយ និងកក់ក្តៅ។ ប្រសិនបើមើលត្រលប់ទៅកាន់ពេលដែលខ្ញុំទើបតែបានមកដល់ប្រទេសជប៉ុនដំបូង គឺមានភាពខុសគ្នាជាច្រើនដែលធ្វើអោយខ្ញុំមានការលំបាកខ្លាំងណាស់ ដូចជាការទទួលយកនូវវប្បធម៌ខុសគ្នា បញ្ហាភាសា ទំនៀមទំលាប់នៃការរស់នៅ និងលក្ខណៈនៃការធ្វើការងារជាដើម។ ខ្ញុំអាចនិយាយទៅកាន់គ្រួសារត្រឹមតែថា “ខ្ញុំសុខសប្បាយណាស់””កុំបារម្មណ៍ពីខ្ញុំអី” ទោះបីជាខ្ញុំឃ្លាតឆ្ញាយពីប្រទេសកំណើត មានភាពឯកោ និងចង់ត្រលប់ទៅជួបក្រុមគ្រួសារវិញភ្លាមក៏ដោយ។ ក្នុងការតស៊ូដោយមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន និងសហជីព ក្នុងរយះពេល១ឆ្នាំខ្ញុំក៏អាចយកឈ្នះនូវជញ្ជាំងដែលជាឧបសគ្គផ្នែកភាសានោះបាន ហើយការងារនិងការរស់នៅកាន់តែសប្បាយរីករាយ​ ហើយបានគិតថាបានមកដល់ប្រទេសជប៉ុនពិតជាសំណាងណាស់​ ហើយខ្ញុំកាន់តែចូលចិត្តប្រទេសជប៉ុនខ្លាំងឡើងថែមទៀត។ នៅពេលខ្ញុំត្រលប់ទៅប្រទេសកំណើតវិញ ខ្ញុំគិតថាចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាដោយប្រើប្រាស់ជំនាញនិងបទពិសោធន៍ដែលទទួលបានពីប្រទេសជប៉ុនក្នុងនាមជាកម្មសិក្សាការីជំនាញ។ ក្នុងរយះពេល៥ឆ្នាំដែលវាត្រឹមតែជារយៈពេល៧ភាគរយនៃជីវិតរបស់ខ្ញុំ ប៉ុន្តែសម្រាប់ខ្ញុំវាជារបត់មួយនៅក្នុងជីវិតដែលជាការចងចាំមួយដ៏មានតម្លៃបំផុត។

IMG_1469.heic

កម្មសិក្សាការីលេខ១(ក្រុមហ៊ុនកែច្នៃចំណីអាហារ)

ខ្ញុំមានចំណាប់អារម្មណ៍នឹងវប្បធម៌ប្រទេសជប៉ុន ខ្ញុំបានមកក្រុងក្យូតូកាលពីមួយឆ្នាំមុនក្នុងនាមជាកម្មសិក្សាការីជំនាញ។​ ដោយសារតែការងារកែច្នៃចំណីអាហារមានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ខ្ញុំមានការលំបាកក្នុងការចងចាំការងារបានអោយបានសព្វគ្រប់។ ប៉ុន្តែដោយសារតែមានអ្នកនៅកន្លែងការងារបានជួយបង្រៀនខ្ញុំ ទើបខ្ញុំអាចស៊ាំនិងចងចាំការងារបន្តិចម្តងៗ។ នៅក្រុមហ៊ុនមានអ្នកដែលមានអាយុតំណាលគ្នានឹងខ្ញុំដែរ ដូច្នេះខ្ញុំអាចនិយាយគ្នាលេងអំពីតន្តី្រ និងរឿងគំនូរជីវចលដែលខ្ញុំចូលចិត្តយ៉ាងសប្បាយរីករាយ។ មួយរយៈពេលមុន ខ្ញុំបានទៅកន្លែងត្រាំទឹកក្តៅធម្មជាតិ(អុនសេន)តាមរយៈដំណើរកំសាន្តរបស់ក្រុមហ៊ុន។ ការមើលព្រិលក៏ជាលើកដំបូង ហើយការត្រាំទឹកក្តៅធម្មជាតិ(អុនសេន)ក៏ជាលើកដំបូងផងដែរ។ ខ្ញុំបានស្លៀកសម្លៀកបំពាក់យូកាតា ដែលវាក៏ជាអនុស្សាវរីយ៍ដំបូងផងដែរ។ ពីព្រោះនៅក្នុងក្រុមហ៊ុនអ្នកគ្រប់គ្នារួមទាំងលោកថៅកែមានចិត្តល្អ ដែលជំរុញអោយខ្ញុំចង់ខំប្រឹងបន្ថែមទៀត។ ដោយសារសម្ថភាពភាសាជប៉ុននៅមានកម្រិត ខ្ញុំនឹងយកចិត្តទុករៀនសូត្របន្ថែមទៀត ដើម្បីអាចជជែករឿងជាច្រើនទៀត។

bottom of page