top of page

ស្តីអំពីសហជីព

សារស្វាគមន៍របស់ប្រធានសហជីព

200807suzuki_010_A-b.jpg

ខ្ញុំបាទបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាជាលើកដំបូងនៅឆ្នាំ២០០៧។ គោលបំណងគឺដើម្បីទៅសង់សាលារៀននៅតំបន់ដែលទើបតែត្រូវបានដោះមីនរួច។ បន្ទាប់មក ជារៀងរាល់ឆ្នាំ ខ្ញុំបាទតែងតែធ្វើសកម្មភាពសប្បុរសធ៌មផ្សេងៗ នៅប្រទេសកម្ពុជា។ ជារឿយៗ ខ្ញុំតែងតែសង្កេតឃើញថាប្រសិទ្ធិភាពការងារនិងបរិយាកាសការងាររបស់ប្រជាជនកម្ពុជា មិនល្អ ហើយខ្ញុំតែងតែពិចារណារកដំណោះស្រាយយ៉ាងណាដើម្បីបង្រៀនពួកគាត់អោយយល់ដឹងពីរបៀបរបបការងារ។ ដូច្នេះហើយ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ខ្ញុំបាទបានផ្តួចផ្តើមបង្កើតសហជីពបំលាស់ប្តូរសេដ្ឋកិច្ចសកលនេះឡើង ដើម្បីទទួលយកកម្មសិក្សាការីបរទេសចូលមកធ្វើការងារនិងបណ្តុះបណ្តាលជំនាញនៅប្រទេសជប៉ុន។ សព្វថ្ងៃនេះ សហជីពខ្ញុំបាទបានក្លាយជាសហជីពដែលទទួលយកតែកម្មសិក្សាការីជនជាតិកម្ពុជា​ (Cambodian Only) តែមួយគត់នៅប្រទេសជប៉ុន។ បន្ទាប់មក នៅឆ្នាំ២០១៩ សហជីពខ្ញុំបាទបានចុះឈ្មោះជាស្ថាប័នគាំទ្រសម្របសម្រួលពលករជំនាញពិសេស។ ដោយសារតែសហជីពខ្ញុំបាទទទួលយកតែជនជាតិកម្ពុជាតែ១ប្រទេស ខ្ញុំបាទធ្លាប់បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តមអុីត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ (ឆ្នាំ២០១៩) ឯកឧត្តមអុឹង រចនា ឯកអគ្គរាជទូតវិសមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន (ឆ្នាំ២០២០) សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន ជាដើម។

លក្ខណៈពិសេសរបស់ជនជាតិកម្ពុជាគឺ ស្រឡាញ់រាប់អានជនជាតិជប៉ុន រួសរាយ ទៀងត្រង់ និង ងាយចុះសម្រុងជាមួយប្រជាជនជប៉ុនណាស់។

សហជីពខ្ញុំបាទ មានបុគ្គលិកជនជាតិកម្ពុជាចំនួន២នាក់ (គិតមកត្រឹមខែ១០ឆ្នាំ២០២០) ដែលមានតួនាទីសម្របសម្រួលការងាររវាងកម្មសិក្សាការីឬពលករជំនាញពិសេស ជាមួយក្រុមហ៊ុន។ សហជីពខ្ញុំបាទ ព្រមទាំងសមាជិកសហជីពទាំងអស់គ្នា មានឆន្ទៈរឹងមាំក្នុងគោលបំណងចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ន និង អនាគត។

ប្រធានសហជីព 

លោកស៊ុស៊ុគី ម៉ាសាយ៉ា

ごあいさつ

ព៌តមានសង្ខេបរបស់សហជីព

組合概要
組合概要(1).jpg

ប្រវត្តិរបស់សហជីព

沿革
規程
bottom of page