ស្តីអំពីពលករជំនាញពិសេស
ជាប្រព័ន្ធដែលត្រូវបានបង្កើតឡើងដើម្បីទទួលយកពលករជំនាញពិសេសជនជាតិបរទេស ក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម
ច្បាប់រដ្ឋធម្មនុញ្ញស្តីពីពលករជំនាញពិសេស ត្រូវបានអនុម័តនិងកែសម្រួលជាថ្មីនៅខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ក្នុងទិសដៅដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម លើគ្រប់វិស័យជំនាញការងារ។
ប្រព័ន្ធពលករជំនាញពិសេសនេះ មានភាពខុសគ្នាជាមួយប្រព័ន្ធកម្មសិក្សាការី ព្រោះក្រុមហ៊ុនឬសហគ្រាសអាចជ្រើសរើសយកកម្លាំងពលកម្មជនជាតិបរទេសដែលមានជំនាញស្រាប់។ សព្វថ្ងៃនេះ ពលករជំនាញពិសេស មានទាំងអស់១៤វិស័យ។



ទទួលស្គាល់ភាពខុសគ្នា ហើយរួបរួមជាធ្លុង១
ចំពោះប្រព័ន្ធពលករជំនាញពិសេស ក្រុមហ៊ុនឬសហគ្រាសមិនចាំបាច់ឆ្លងកាត់សហជីព តែអាចរៀបចំឯកសារស្នើរសុំទិដ្ឋាការ ទាំងកុងត្រាការងារសមរម្យ ដាក់ពាក្យទៅកាន់ការិយាល័យអន្តោប្រវេសន៍។ ក្រុមហ៊ុនត្រូវរៀបចំផែនការការងារនិងរចនាសម្ព័ន្ធគាំទ្រពលករជំនាញបរទេស និង ធ្វើរបាយការណ៍រាយការណ៍ពីស្ថានភាពពលករជំនាញបរទេសទៅកាន់ការិយាល័យអន្តោប្រវេសន៍។
ចំពោះរាល់ការងារខាងលើនេះ សហជីពយើងខ្ញុំ មានក្រុមការងាររៀបចំឯកសារនិងរបាយការណ៍ទាំងអស់ មានបុគ្គលិកជនជាតិកម្ពុជាជួយសម្របសម្រួល និង ប្រឹក្សាយោបល់ ទាំងមុននិងក្រោយពេលចូលមកប្រទេសជប៉ុន។ ចំពោះការគាំទ្រពលករជំនាញបរទេស យើងខ្ញុំសម្រេចឡើងតាមរយៈការសិក្សាភាសាជប៉ុន ការពន្យល់ណែនាំពីរបៀបរបបរស់នៅ ព្រមទាំងតាមរយៈការប្រាស្រ័យទាក់ទងជាមួយជនជាតិជប៉ុនជាដើម។ សហជីពយើងខ្ញុំ ក្នុងនាមជាស្ថាប័នគាំទ្រពលករជំនាញដែលចុះឈ្មោះស្របច្បាប់ មានបទពិសោធន៍ច្រើនឆ្នាំក្នុងការទទួលយកកម្មសិក្សាការីជនជាតិកម្ពុជា ព្រមទាំងប្រឹក្សាយោបល់គាំទ្រពលករជំនាញបរទេស។

ឧទាហរណ៍ទី១៖ ផ្នែកផលិតភេសជ្ជៈនិងចំណីអាហារ
・ការងារផលិត កែច្នៃ សុវត្ថិភាពអនាម័យ ភេសជ្ជៈនិងចំណីអាហារគ្រប់ប្រភេទ(លើកលែងតែការផលិតគ្រឿងស្រវឹង អំបិល ថ្នាំពេទ្យ)
・ការងារពាក់ព័ន្ធផ្សេងៗដូចជាការរៀបចំគ្រឿងផ្សំផលិត ការបញ្ចេញទំនិញ បោសសម្អាត ការងារគ្រប់គ្រងរដ្ឋបាលការិយាល័យជាដើម។
ឧទាហរណ៍ទី២៖ ផ្នែកភោជនីយដ្ឋាន
・ការងារភោជនីយដ្ឋានគ្រប់ប្រភេទ(ផ្នែករៀបចំភេសជ្ជៈនិងចម្អិនចំណីអាហារ ផ្នែកទទួលភ្ញៀវ ផ្នែកគ្រប់គ្រងហាង)
・ផ្នែកបម្រើសេវាកម្មអាហារដ្ឋានដែលមាននៅក្នុងសណ្ឋាគារ ឬ មន្ទីរពេទ្យ ឬ គ្លីនីកសុខភាព
・ចាំបាច់ត្រូវការការអនុញ្ញាតពីមន្ទីរពិនិត្យព្យាបាល(ផ្នែកភោជនិយដ្ឋានគ្រប់ប្រភេទ)
・ការងារដែលពាក់ព័ន្ធផ្សេងៗដូចជាការរៀបចំគ្រឿងផ្សំចម្អិនម្ហូបនិងសម្ភារៈក្នុងហាង ការដឹកជញ្ជូនម្ហូបផ្សេងៗជាដើម។


ឧទាហរណ៍ទី៣៖ ផ្នែកសណ្ឋាគារ
・ការងារផ្នែកបដិសណ្ឋារកិច្ច ផែនកា ផ្សព្វផ្សាយ ទទួលស្វាគមន៍ភ្ញៀវ និង សេវាកម្មក្នុងភោជនីយដ្ឋានជាដើម របស់សណ្ឋាគារឬផ្ទះសំណាក់ផ្សេងៗ
・តម្រូវអោយមានប៉ាតង់អាជីវកម្មផ្នែកសណ្ឋាគារ ដែលស្របទៅតាមច្បាប់សេវាកម្មផ្ទះសំណាក់
・ការងារពាក់ព័ន្ធផ្សេងៗដូចជាការលក់ដូរក្នុងសណ្ឋាគារ ការត្រួតពិនិត្យនិងដោះដូរបរិក្ខារផ្សេងៗ
ឧទាហរណ៍ទី៤៖ កសិកម្ម
・ការងារកសិកម្មដាំដុះគ្រប់ប្រភេទ(ការគ្រប់គ្រងការដាំដុះ ការជញ្ជូនចេញនិងចូលផលិតផលកសិកម្ម ការជ្រើសរើសចំរាញ់ផលិតផលជាដើម) ការងារកសិកម្មចិញ្ចឹមសត្វគ្រប់ប្រភេទ(ការគ្រប់គ្រងការចិញ្ចឹមសត្វ ការដឹកជញ្ជូនចេញនិងចូលសត្វចិញ្ចឹម និង ការជ្រើសរើសចំរាញ់ជាដើម)
・ការងារពាក់ព័ន្ធផ្សេងៗ៖ ការកែច្នៃសត្វចិញ្ចឹមទៅជាវត្ថុធាតុដើមណាមួយ ការដឹកជញ្ជូនសត្វចិញ្ចឹម ដាក់តាំងលក់ជាដើម។

ដំណាក់កាលតាំងពីសម្ភាសន៍រហូតចូលក្រុមហ៊ុន



