top of page

ស្តីអំពីកម្មសិក្សាការី

ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងកិច្ចបណ្តុះបណ្តាលជំនាញ និង បង្កើនសមត្ថភាពធនធានមនុស្ស

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រពន័្ធច្បាប់សម្របសម្រួលកម្មសិក្សាការីជនជាតិបរទេស និង គាំពារកម្មសិក្សាការី ត្រូវបានកែសម្រួល ហើយត្រូវបានអនុវត្តឡើងចាប់ពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៧។ ការកែសម្រួលច្បាប់កម្មសិក្សាការីបរទេសនេះ គឺធ្វើឡើងក្នុងគោលបំណង ផ្ទេរជំនាញបច្ចេកទេសរបស់ប្រទេសជប៉ុន ទៅកាន់ប្រទេសកំពុងអភិវឌ្ឍ ដែលសំដៅជួយបង្កើតធនធានមនុស្សដែលនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចអោយកាន់តែ​ជឿនលឿនឡើង។ នេះមានន័យថា ប្រព័ន្ធកម្មសិក្សាការី មិនមែនជាប្រព័ន្ធផ្គត់ផ្គង់កង្វះខាតកម្លាំងពលកម្មឡើយ។ ជំនាញដែលអាចទទួលយកកម្មសិក្សាការីបានរួមមាន កសិកម្ម នេសាទ សំណង់ ផលិតចំណីអាហារ កាត់ដេរ សំលៀកបំពាក់ មេកានិចជាដើម សរុប៨២ជំនាញនិង១៤៨ការងារ (គិតត្រឹមថ្ងៃទី១ខែតុលាឆ្នាំ២០២០)។ ព៌តមានលម្អិតសូមចុចត្រង់នេះ។

សហជីពបំលាស់ប្តូរសេដ្ឋកិច្ចសកល ជាសហជីពពហុជំនាញ។ សូមស្វាគមន៍ចំពោះរាល់ការពិគ្រោះយោលបល់ទាំងឡាយ

技能実習とは
IMG_2757_edited.jpg
スクリーンショット 2020-12-17 18.06.49.png
IMG_3937_edited.jpg

ទទួលស្គាល់ភាពខុសគ្នា ហើយរួបរួមជាធ្លុង១

ដើម្បីទទួលយកកម្មសិក្សាការីបរទេសមកចូលក្នុងក្រុមហ៊ុនរបស់លោកអ្នកបាន គឺត្រូវរៀបចំឯកសារផ្លូវច្បាប់ជាច្រើន។ សហជីពបំលាស់ប្តូរសេដ្ឋកិច្ចសកល មានដៃគូរក្នុងស្រុកយ៉ាងជិតស្និទ្ធ ដែលអាចសហការបានយ៉ាងល្អទាំងការរៀបចំឯកសារ ក៏ដូចជាការសម្ភាសន៍ជាដើមផងដែរ។

រាល់កម្មសិក្សាការីទាំងអស់ ត្រូវចូលរៀនវគ្គបណ្តុះបណ្តាលភាសាជប៉ុនមុនចូលមកកាន់ប្រទេសជប៉ុន (ប្រហែលរយៈពេល៦ខែ) និង ក្រោយចូលប្រទេសជប៉ុន (រយៈពេល១ខែ) មុននឹងទៅដល់ក្រុមហ៊ុន។ សហជីពបំលាស់ប្តូរសេដ្ឋកិច្ចសកល មានដៃគូរបំពាក់បំប៉នភាសាជប៉ុនបង្រៀនដោយជនជាតិជប៉ុនផ្ទាល់ ទាំងនៅក្នុងប្រទេសជប៉ុននិងនៅប្រទេសកម្ពុជា។

សហជីពបំលាស់ប្តូរសេដ្ឋកិច្ចសកល មានបុគ្គលជនជាតិកម្ពុជា ដែលតែងតែសម្របសម្រួល ការងាររបស់កម្មសិក្សាការី។ យើងខ្ញុំសង្ឃឹមថា កម្មសិក្សាការីទាំងអស់ ចូលរួមចំណែកជាមួយក្រុមហ៊ុន ក្នុងការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ និង កម្មវិធីជប់លៀងនានា ដើម្បីស្វែងយល់ពីរបៀបរបបការងារនៅប្រទេសជប៉ុន។

ដំណាក់កាលតាំងពីសម្ភាសន៍រហូតចូលក្រុមហ៊ុន

スクリーンショット 2020-12-17 18.06.38.png
配属までの流れ
bottom of page